2025-07-11
ទូច សូរិយា
2025-07-11
ទូច សូរិយា
ភ្នំពេញ៖ យុទ្ធសាស្រ្ដទីផ្សារ Inbound ឬយុទ្ធសាស្រ្ដទីផ្សារអនឡាញ គឺផ្ដោតលើអតិថិជនសក្ដានុពលជាធំ និងប្រើវេលាយូរ តាមរយៈការផ្ដល់ខ្លឹមសារមាតិកាដ៏មានតម្លៃ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ និងទាញយកទំនុកចិត្តពីអតិថិជនគោលដៅបាន។ រីឯ យុទ្ធសាស្រ្ដទីផ្សារ Outbound ឬយុទ្ធសាស្រ្ដធ្វើទីផ្សារបែបប្រពៃណី គឺផ្ដោតសំខាន់លើការផ្សព្វផ្សាយសេវាកម្ម ឬផលិតផល ទៅកាន់ទីផ្សារ និងធ្វើយ៉ាងណាឱ្យអតិថិជនច្រើននាក់បានមើលឃើញ ហើយប្រើពេលខ្លីដើម្បីជំរុញការលក់។
ចំពោះ មាតិកាអនឡាញនៅយុទ្ធសាស្រ្ដទីផ្សារ Inbound ទាំងនោះ រួមមាន អត្ថបទ វីដេអូ ឬកម្មវិធីកិច្ចពិភាក្សាអនឡាញផ្សេងៗ ហើយការផ្សព្វផ្សាយគឺត្រូវពឹងផ្អែកលើ គេហទំព័រ បណ្ដាញសង្គម និងវេទិកាអនឡាញដទៃទៀត។ ចំណែក យុទ្ធសាស្រ្ដទីផ្សារ Outbound មានវិធីសាស្រ្ដផ្សព្វផ្សាយរួមបញ្ចូល ពាណិជ្ជកម្មតាមទូរទស្សន៍ និងវិទ្យុ ការផ្ញើសារ និងតេផ្ទាល់តាមលេខទូរសព្ទ។ល។
យុទ្ធសាស្រ្ដទីផ្សារទាំងពីរ សុទ្ធតែមានភាពសំខាន់សម្រាប់អាជីវកម្ម ដើម្បីជំរុញការលក់ ប៉ុន្ដែម្ចាស់អាជីវកម្មគប្បីគួរសិក្សាពីគោលបំណង អតិថិជនគោលដៅ និងថវិកាជាមុនសិន សឹមសម្រេចចិត្ដអនុវត្ត។ ប្រសិនបើក្រុមហ៊ុនផ្ដោតលើការរកអតិថិជនឱ្យចំគោលដៅ និងសាងទំនុកចិត្តបានយូរអង្វែង នោះអាចពិចារណាលើយុទ្ធសាស្រ្ដទីផ្សារ Inbound ក៏ប៉ុន្ដែប្រសិនបើក្រុមហ៊ុនផ្ដោតលើការផ្សព្វផ្សាយពីសេវាកម្ម និងបង្កើនការលក់ក្នុងរយៈពេលខ្លី នោះអាចប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារ Outbound៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី