SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ និងអង្គការជួយកម្ពុជា ចុះកិច្ចព្រមព្រៀង បណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចឥតគិតថ្លៃដល់យុវជនកម្ពុជា


ក្រសួងការងារ និងអង្គការជួយកម្ពុជា ចុះកិច្ចព្រមព្រៀង បណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចឥតគិតថ្លៃដល់យុវជនកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-11

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-11

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Jérôme l'Hour នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការជួយកម្ពុជា (Agir pour le CAMBODGE) ចុះកិច្ចព្រមព្រៀង ដើម្បីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ដោយឥតគិតថ្លៃ ដល់យុវជនកម្ពុជា ដែលមានជីវភាពខ្វះខាត។

ការចុះកិច្ចព្រមព្រៀងស្តីពី សាលាសណ្ឋាគារ សាលាបាយ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបដិសណ្ឋារកិច្ច ធ្វើឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលដៅរៀបចំឯកសារបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្លូវការទៅលើវិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា ដោយសហការជាមួយនឹងស្ថាប័នជាតិនានា ព្រមទាំងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអង្គការ និងពង្រឹងការកសាងសមត្ថភាពដល់បុគ្គលិក។

ជាមួយគ្នានេះ លោក Jérôme l'Hour បានប្តេជ្ញាបង្កើនកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ ដើម្បីចែករំលែកចំណេះដឹងទៅតាមស្ដង់ដាអន្តរជាតិសម្រាប់យុវជនកម្ពុជា។ លោក Jérôme l'Hour បានអរគុណដល់ក្រសួងការងារ ដែលបានសម្របសម្រួលគម្រោងខាងលើឱ្យដំណើរការរលូន ដើម្បីរួមចំណែកក្នុងការបណ្ដុះបណ្ដាលជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ចសម្រាប់បម្រើឱ្យវិស័យទេសចរណ៍នៅកម្ពុជា។

ចំពោះកិច្ចព្រមព្រៀងនេះ ឯកឧត្តមរដ្ឋមន្រ្តីការងារ បានបញ្ជាក់ថា ភាគីទាំងពីរ នឹងចែករំលែកចំណេះដឹង បទពិសោធនានាទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច និងសង្ឃឹមថា កិច្ចព្រមព្រៀងរបស់យើង អាចជួយពង្រឹងសមត្ថភាពជនបង្គោល និងគ្រូបង្ហាត់បង្រៀនជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះគម្រោងខាងលើ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីក និងពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី