SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន VINCI Airports មានបំណងវិនិយោគលើវិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា


ក្រុមហ៊ុន VINCI Airports មានបំណងវិនិយោគលើវិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-11

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-11

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន VINCI Airports មានបំណងវិនិយោគលើវិស័យថាមពលស្អាត និងទឹកស្អាត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា ក្រៅពីវិស័យអាកាសចរ។ នេះបើតាមការលើកឡើងរបស់លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Nicolas NOTEBAERT កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រ និងតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃអាជីវកម្មរបស់ ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុន VINCI និងកម្ពុជា (១៩៩៥-២០២៥)។

ទន្ទឹមនេះ លោក Nicolas NOTEBAERT ក៏បានលើកឡើងអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងតែមមាញឹក ដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ លោកប្រធានក្រុមហ៊ុន Nicolas NOTEBAERT ក៏បានគូសបញ្ជាក់ថា ចំនួនអ្នកធ្វើដំណើរតាមយន្តហោះ មានការកើនឡើងក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ប្រមាណជា ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។

ចំពោះបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជា នេះ លោក Nicolas NOTEBAERT បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាព នៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុនជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី