SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ បើកឱកាសឱ្យម្ចាស់អាជីវកម្មចូលរួមកម្មវិធី «បណ្តុះបណ្តាលធុរកិច្ចនៅទីក្រុងភ្នំពេញ»


សហគ្រិនខ្មែរ បើកឱកាសឱ្យម្ចាស់អាជីវកម្មចូលរួមកម្មវិធី «បណ្តុះបណ្តាលធុរកិច្ចនៅទីក្រុងភ្នំពេញ»
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងបើកកម្មវិធី «បណ្តុះបណ្តាលធុរកិច្ចនៅទីក្រុងភ្នំពេញ» ក្រោមប្រធានបទ «Designing High-Growth Pricing & Business Models» ដឹកនាំដោយអ្នកជំនាញអន្តរជាតិ នៃកម្មវិធីសហគ្រិនប្រចាំការ (EiR) ដើម្បីឱ្យម្ចាស់អាជីវកម្ម និងធុរកិច្ចថ្មី ត្រៀមខ្លួនជំរុញកំណើនសម្រាប់ធុរកិច្ច។ នេះបើតាមការចុះផ្សាយរបស់ សហគ្រិនខ្មែរ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ម្ចាស់អាជីវកម្មទូទៅ ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីក្នុងស្រុក នឹងទទួលបានចំណេះដឹងពីការអនុវត្តផ្ទាល់ និងឧទាហរណ៍ក្នុងពិភពធុរកិច្ចជាក់ស្តែង ដើម្បីបង្កើតគំរូអាជីវកម្ម ដែលអាចពង្រីក ក៏ដូចជាយុទ្ធសាស្រ្តកំណត់តម្លៃសមស្របតាមតម្រូវការរបស់ អតិថិជន ជួយជំរុញដល់ការរីកចម្រើនរយៈពេលវែងរបស់អាជីវកម្ម។

ចំពោះសហគ្រិន ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនេះ អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/fCvsVJGZb2uLkPaL9 ។ គួរបញ្ជាក់ថា កម្មវិធីនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង ៨:៣០ព្រឹក ដល់ ៥:០០ល្ងាច និងព័ត៌មានបន្ថែម អាចទាក់ទងមកកាន់ https://tinyurl.com/49p4fnbu ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី