SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផ្សារមូលបត្រកម្ពុជា បានប្រមូលមូលធនពីទីផ្សារមូលបត្រសរុចចំនួន ៧០៣លានដុល្លារ 


ផ្សារមូលបត្រកម្ពុជា បានប្រមូលមូលធនពីទីផ្សារមូលបត្រសរុចចំនួន ៧០៣លានដុល្លារ 
ពាណិជ្ជកម្ម

2026-01-21

ទូច សូរិយា

ពាណិជ្ជកម្ម

2026-01-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន២៧ ដោយបានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រក្នុងទំហំប្រមាណ ៧០៣លានដុល្លារ។ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន២៧ នោះ រួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន១២ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន១៥។

ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨» សំដៅគាំទ្រវិស័យឯកជន ពិសេសវិស័យអាទិភាពទាំង ៣គឺ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ក្នុងខេត្តទាំង៤ នៃភូមិភាគឦសាន រួមមាន ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ក្នុងការបោះផ្សាយលក់មូលបត្របំណុលនាពេលនេះ គឺជាគំរូដ៏ល្អ សម្រាប់សហគ្រាសក្នុងស្រុកផ្សេងទៀត ក្នុងការស្វែងរកប្រភពទុនរយៈពេលវែង ដែលមានតម្លៃទាប តាមរយៈទីផ្សារមូលបត្រកម្ពុជា ដែលជាជម្រើសដ៏ល្អមួយ ផ្តល់ភាពងាយស្រួល រហ័ស និងភាពបត់បែនខ្ពស់ ដល់ម្ចាស់សហគ្រាស, ទាំងក្នុង និង ក្រៅប្រទេស។

 ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបង្ហាញថា ភាពជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ដូនពេញ អាហ្វ្រិកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបញ្ជាក់ថា ទីផ្សារមូលបត្រអាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារ ដោយផ្តល់នូវប្រភពទុនរយៈពេលវែង និងមានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុន ក្នុងការប្រើប្រាស់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, គ្រឿងចក្រធុនធ្ងន់ ដើម្បីពង្រីកអាជីវវកម្ម បង្កើនផលិតភាព និងអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម ការលើកកម្ពស់សមត្ថភាពនាំចេញផលិតផលទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ។

លើសពីនេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា កលើកឡើងថា ក្រុមហ៊ុន ដូនពេញ អាហ្វ្រិកូ បានកៀរគរទុនក្នុងទំហំ ៤៩លានដុល្លា ពីវិនិយោគិនគុណវុឌ្ឍិ ដោយមានអត្រាគូប៉ុង ៥,២៥% ជាមួយឥណប្រតិទាន ៨ឆ្នាំ និងមានការធានាពីក្រុមហ៊ុន GuaranCo៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី