SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន BYD កំពុងបោះជំហានទៅរកការបង្កើតមជ្ឈមណ្ឌលរថយន្ត ដែលអាចនឹងក្លាយជាមជ្ឈមណ្ឌលធំជាងគេបំផុតនៅកម្ពុជា


ក្រុមហ៊ុន BYD កំពុងបោះជំហានទៅរកការបង្កើតមជ្ឈមណ្ឌលរថយន្ត ដែលអាចនឹងក្លាយជាមជ្ឈមណ្ឌលធំជាងគេបំផុតនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន BYD កំពុងបោះជំហានទៅរកការបង្កើតមជ្ឈមណ្ឌលរថយន្ត (Car Center) ដែលអាចនឹងក្លាយជាមជ្ឈមណ្ឌលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្អែកលើតម្រូវការទីផ្សារដែលកើនឡើង ក្រុមហ៊ុនក៏មានផែនការបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់ប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក Liu Xueliang អគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់សម្ព័ន្ធ BYD។

ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអរគុណដល់ក្រុមហ៊ុន BYD ដែលមានជំនឿចិត្តយ៉ាងមុតមាំលើសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ជាថ្មីថា ក.អ.ក. តែងតែត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល ដែលក្រុមហ៊ុនត្រូវការ ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត។

ឯកឧត្តម ស៊ុន ចាន់ថុល បានអបអរសាទរចំពោះវត្តមានរោងចក្រដំឡើងរថយន្តទំនើបថ្មីស្រឡាងរបស់ BYD នៅលើទឹកដីកម្ពុជា ដែលនេះគឺជាមោទនភាពថ្មីមួយសម្រាប់វិស័យឧស្សាហកម្មយានយន្តរបស់ជាតិ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ក៏បាននិងកំពុងផ្សព្វផ្សាយពីភាពជោគជ័យ និងសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់ដៃគូអាជីវកម្មក្នុងបណ្តាញសហគមន៍របស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនដទៃទៀតមកកាន់កម្ពុជាផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅលើគម្រោងអភិវឌ្ឍន៍ និងការពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដែលឆ្លើយតបនឹងតម្រូវការសង្គម និងសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនីរបស់ BYD៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី