2026-02-02
គិត បុប្ផា
2026-02-02
គិត បុប្ផា
ភ្នំពេញ៖ ខេត្តតាកែវ ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ផែនការដាំដុះ ១០០ ០០០ហិកតា អនុវត្តបាន ៩៤ ១២៥ហិកតា ស្មើនឹង ៩៣.១៣% ក្នុងនោះស្រុកគិរីវង់ អនុវត្តបាន ១៧ ០៧០ហិកតា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាស ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ដឹកនាំក្រុមការងារជំនាញ និងមន្រ្តីកសិកម្មឃុំ ចុះពិនិត្យការងារកសិកម្ម នៅស្រុកគិរីវង់ និងស្រុកត្រាំកក់ ក្នុងខេត្តតាកែវ បានឱ្យដឹងថារបាយការណ៍របស់មន្ទីរកសិកម្មខេត្តតាកែវ នៅក្នុងឆ្នាំ២០២៥ ផ្ទៃដីផលិតកម្មដំណាំស្រូវអនុវត្តបាន ៣៤៩ ៥៨៤ ហិកតា បរិមាណផលសរុប ១ ៤១៦ ៣៥០តោន ក្រោយកាត់ទុកពូជ ចំណីសត្វ និងស្បៀងសម្រាប់ប្រជាជន នៅសល់ស្រូវ ១ ០០១ ៦២៤តោនសម្រាប់នាំចេញ។ ចំពោះដំណាំដីប្លី មានចំនួន ៣៩២គ្រួសារ ក្នុង៦ឃុំ នៃស្រុកគិរិវង់ ដាំមានចំនួនសរុប ៧២ ៨១៥ គុម្ព បរិមាណផលសរុបប្រមាណ ២១៨តោន (១គុម្ព ៣គ.ក ក្នុង១ឆ្នាំ)។
ចំណែក ការងារចិញ្ចឹមសត្វ ចំនួនទាសរុប ៩០១ ១៧២ក្បាល អាចផលិតបានស៊ុតទាប្រមាណ ៣៥០ ០០០ក្នុង១ថ្ងៃ សម្រាប់នាំចេញ។ ការងារជលផល ចំនួនបរិមាណផលបង្កងសរុប ៧៩តោន ផលបង្កងវារីវប្បកម្មមានចំនួន ៣៧តោន។ គួរបញ្ជាក់ថា ដំណើរបេសកកម្ម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ក៏មានការចូលរួមពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម តំណាងមន្រ្ដីនៃអគ្គនាយកដ្ឋានកសិកម្ម អាជ្ញាធរស្រុក-ឃុំ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីកសិកម្មឃុំ រួមជាមួយប្រជាកសិករនៅតំបន់នោះផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី