SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្ថាប័នអង្គការសហប្រជាជាតិទាំង២៦ នៅកម្ពុជា ត្រៀមខ្លួនចូលរួម និងបង្កើនការគាំទ្រ លើវិស័យ អាទិភាព 


ស្ថាប័នអង្គការសហប្រជាជាតិទាំង២៦ នៅកម្ពុជា ត្រៀមខ្លួនចូលរួម និងបង្កើនការគាំទ្រ លើវិស័យ អាទិភាព 
A+ A-

ភ្នំពេញ៖ ស្ថាប័នអង្គការសហប្រជាជាតិទាំង២៦ នៅកម្ពុជា បានត្រៀមខ្លួនចូលរួម និងបង្កើនការគាំទ្រលើវិស័យអាទិភាព ស្របតាមកម្មវិធីភាពជាដៃគូប្រចាំប្រទេសរបស់ខ្លួន និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ជួបលោកស្រី Vladanka Andreeva ដែលទើបត្រូវ​បានតែង តាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកស្រី Andreeva ក្រសួងសង្ឃឹមថានឹងទទួលបានកិច្ចសហការបន្ថែមទៀតលើ​បេសកកម្មរបស់ខ្លួន ហើយអង្គការសហប្រជាជាតិនឹងដើរតួនាទីកាន់តែ សំខាន់ ក្នុងការគាំទ្រ​កម្ពុជាចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចដោយជោគជ័យ។ 

លោកស្រី Andreeva ក៏បានលើកឡើងអំពីលទ្ធភាពនៃកិច្ចសហការសមាហរណពលករដែលត្រឡប់ពីប្រទេសថៃ ចូល​ក្នុងប្រព័ន្ធសេដ្ឋកិច្ច ការដោះស្រាយគម្លាតវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តកម្មវិធីរួម WISE ស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យអង្គការសហប្រជាជាតិពង្រឹងការគាំទ្របន្ថែម ព្រោះថាវេលានេះជាឱកាសមាសសម្រាប់ការពន្លឿនកំណែទម្រង់ លើកកម្ពស់ផលិតភាព និងផលិតកម្ម ខណៈដែលមានចលនាជាតិគាំទ្រផលិតផលក្នុងស្រុក៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី