2026-01-21
ទូច សូរិយា
2026-01-21
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញធ្វើបាឋកថា ស្ដីពីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយផ្តោតលើសារសំខាន់នៃសង្គតិភាពបទប្បញ្ញត្តិ ភាពច្បាស់លាស់ផ្នែកច្បាប់ និងភាពប្រកួតប្រជែងសេដ្ឋកិច្ច នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្ដម ហែម វណ្ណឌី ក៏បានបង្ហាញពីសសរស្តម្ភនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ ការធ្វើតេស្តពិសោធ និងវិញ្ញាបនបត្រកម្ម ដោយសង្កត់ធ្ងន់លើតួនាទីនៃសសរស្តម្ភទាំង៤ ក្នុងការគាំទ្រការបង្កើត និងការអនុវត្តច្បាប់ ការការពារអ្នកប្រើប្រាស់ និងការសម្រួលពាណិជ្ជកម្ម។
ក្នុងបាឋកថាដែលមានអ្នកចូលរួមប្រមាណ ១៧០រូប រួមទាំងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នេះ ឯកឧត្ដម ហែម វណ្ណឌី ក៏បានរំលេចពីសារសំខាន់នៃការសម្របសម្រួលស្ថាប័ន ដើម្បីធានាឱ្យបាននូវប្រព័ន្ធជាតិរួមមួយ ដែលពង្រឹងសមាហរណកម្មរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងសកលលោក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី