SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសចិន


ក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសចិន
ពាណិជ្ជកម្ម

2026-02-12

ទូច សូរិយា

ពាណិជ្ជកម្ម

2026-02-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមរៀបចំ Çពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (The 23rd China-ASEAN Expo)È ដែលនឹងរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ចិន- អាស៊ានពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

តាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិនឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការ រៀបចំ បានជំរុញឱ្យធុរជន សហគ្រិន វិនិយោគិន ផលិតករកម្ពុជា និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញ/លក់ផលិតផល/សេវាកម្ម និងចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន សូមរៀបចំដាក់ពាក្យចូលរួមពិព័រណ៍ខាងលើ និងព្រឹត្តិការណ៍អមផ្សេងៗតាមរយៈ https://www.form.gov.kh/697198df856aae00129614aa ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែម ធុរជន សហគ្រិន វិនិយោគិន ផលិតករកម្ពុជា និងសាធារណជន អាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមរយៈទូរសព្ទលេខ៖ +៨៥៥ ៨៩ ៩១១ ១០១ / +៨៥៥ ១៧ ៧៥៩ ៥៦៧ / +៨៥៥ ៨៧ ៧៥៥ ៥៥១ ឬតាមរយៈអុីម៉ែល​ san.phirun@moc.gov.kh / meas.vanna@moc.gov.kh / tong.rita@moc.gov.kh ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី