SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ពលរដ្ឋខ្មែរ ជាអ្នកប្រើប្រាស់ ដែលមិនអាចខ្វះបាន ក្នុងការពង្រីកការនាំចេញផលិតផលជាតិ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ពលរដ្ឋខ្មែរ ជាអ្នកប្រើប្រាស់ ដែលមិនអាចខ្វះបាន ក្នុងការពង្រីកការនាំចេញផលិតផលជាតិ
A+ A-

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិនៅនឹងកន្លែង។ នេះជាប្រសាសន៍របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»។

ក្នុងឱកាសជាអធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល លោកជំទាវ ចម និម្មល ថា ការកំណត់យកថ្ងៃទី១៤ កុម្ភៈ ប្រារព្ធឡើងនូវ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ពិតជាមានអត្ថន័យ គឺដើម្បីបង្ហាញអំពី «ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង»។

លោកជំទាវ ចម និម្មល បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ-ផលិតផលករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ ផលិតផលជាតិ។ គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នេះឡើងក្នុងគោលបំណងដូចជា៖ ១. បង្ហាញនិងផ្សព្វផ្សាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ដល់ពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។

២. ផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន។ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។ មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង ៣០០ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ៕




នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី