2026-03-23
ទូច សូរិយា
2026-03-23
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកូរ៉េប្រចាំកម្ពុជា បានជួបពិភាក្សាការងារគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើការជំរុញតភា្ជប់ជើងហោះហើរត្រង់រវាងទីក្រុងធំ៍ៗ របស់កូរ៉េមកខេត្តសៀមរាបជាប្រចាំឡើងវិញ។ ឯកឧត្តម Kim Chang Yong ក៏បានផ្តល់នូវគំនិតដ៏ល្អថ្មីបន្ថែមលើការរៀបចំកញ្ចប់ទស្សនកិច្ចដែលមានការ ច្នៃប្រឌិតខ្ពស់សម្រាប់ទាក់ទាញភ្ញៀវទេសចរកូរ៉េ ព្រមទាំងកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនកំណើនភ្ញៀវទេសចរ និងធុរជនររវាងប្រទេសទាំងពីរ។
ឯកឧត្តម ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដល់ប្រជាជន រដ្ឋាភិបាល និងស្ថានទូតសាធារណរដ្ឋកូរ៉េដែលតែងតែជួយឧបត្តម្ភជ្រោមជ្រែង និងផ្តល់កិច្ចសហការដ៏ល្អដល់ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសលើជំនូយអភិវឌ្ឍន៍ដ៏ច្រើន និងការទទួលយកពលករខ្មែររាប់ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានពីសភាពការណ៍ នយោបាយ សេដ្ឋកិច្ច សង្គម និងទេសចរណ៍របស់កម្ពុជារួមទាំងចំនួនភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េនៅកម្ពុជា ជាពិសេសបានជម្រាបជូនពីយុទ្ធនាការដ៏ម៉ឺងម៉ាត់បង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងការអនុម័តនូវសេចក្តីព្រាងច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញដោយគណៈរដ្ឋមន្រ្តី៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី