SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុន LSV និង DKSH លើកស្ទួយផលិតផលជាតិ ក្នុងការដាក់លក់នៅតាមផ្សារទំនើបធំៗ


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុន LSV និង DKSH លើកស្ទួយផលិតផលជាតិ ក្នុងការដាក់លក់នៅតាមផ្សារទំនើបធំៗ
ពាណិជ្ជកម្ម

2026-04-03

ទូច សូរិយា

ពាណិជ្ជកម្ម

2026-04-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តក្រុមហ៊ុន LSV និង DKSH ឱ្យចូលរួមជាមួយក្រសួងពាណិជ្ជកម្មលើគ្រប់សកម្មភាព ដើម្បីលើកស្ទួយផលិតផលជាតិដូចជា ចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្នុងការដាក់លក់ផលិតផលក្នុងស្រុកនៅតាមផ្សារទំនើបធំៗ ម៉ល ម៉ាត និងមីនីម៉ាត និងបន្តពង្រឹងសមត្ថភាពអាជីវកម្ម កែលម្អគុណភាពផលិតផល និងប្រើប្រាស់បច្ចេកវិទ្យា បង្កើនភាពច្នៃប្រឌិតលើផលិតផលថ្មីៗ ចេញពីផលិតផលកសិកម្មដូចជា បន្លែ គ្រឿងទេស ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ជាដើម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងចូលរួមយ៉ាងសកម្មក្នុងខ្សែច្រវាក់តម្លៃទាំងក្នុងតំបន់ និងសកល។ 

ក្នុងជំនួបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពខ្ពស់ ភាពសន្សំសំចៃ និងជម្រើសសម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការចូលរួមបង្កើតការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកស្រីប្រធានគ្រប់គ្រងក្រុមហ៊ុន LSV បានរាយការណ៍អំពីវឌ្ឍភាពសម្រេចបានរបស់ក្រុមហ៊ុន ជាពិសេសការជ្រៀតចូលទីផ្សារ និងការពង្រីកទីផ្សារ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម និងកិច្ចសហការជាមួយ DKSH លើការពង្រឹងបណ្តាញចែកចាយ និងការជ្រៀតចូលទៅក្នុងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងផែនការពង្រីកផលិតផលកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែលម្អស្តង់ដារផលិតផលសម្រាប់ពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី