2026-04-03
ទូច សូរិយា
2026-04-03
ទូច សូរិយា
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា មានបំណងពង្រឹង និងពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា រួមមាន៖ ការកែច្នៃកសិផលសូត្រសម្រាប់គ្រឿងសម្អាង ការកែច្នៃគ្រាប់ស្វាយចន្ទី កាកសំណល់សំបកស្វាយចន្ទី វារីវប្បកម្មត្រីទីឡាបព្យា និងការផលិតចំណីត្រី សំដៅពង្រឹងខ្សែច្រវាក់តម្លៃកសិផលកម្ពុជា ទៅកាន់ទីផ្សារជប៉ុន។ នេះជាការបញ្ជាក់របស់ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ដែលដឹកនាំគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះគោលបំណងបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជា និងបានផ្តល់នូវធាតុចូលសំខាន់ៗពាក់ព័ន្ធការវិនិយោគ ដំណោះស្រាយបញ្ហាប្រឈម ក៏ដូចជាច្បាប់ស្តីពីការវិនិយោគ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន វិនិយោគចំគោលដៅ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផលចំណេញសេដ្ឋកិច្ច បង្កើនតម្លៃបន្ថែមសម្រាប់កសិផលកម្ពុជា និងជាពិសេសការជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ហុង ណារិត ក៏បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងបានលើកទឹកចិត្តដល់សមាគមក្នុងការទាក់ទាញកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម ដែលមានសក្ដានុពល និងជាតម្រូវការទីផ្សារប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងទៀត ក្នុងប្រទេសកម្ពុជាថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម ឈានទៅរកការកែច្នៃកសិផលសក្តានុពលកម្ពុជា ជាមួយបច្ចេកវិទ្យាជប៉ុន និងកសាងភាពជាដៃគូយូរអង្វែង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី