2026-05-04
ទូច សូរិយា
2026-05-04
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិត ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវហាមឃាត់រាល់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្ដុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ។
ជាមួយគ្នានេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំនិងជំរុញការផ្សព្វផ្សាយអំពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្ដុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទគ្រប់ទម្រង់ និងគ្រប់មធ្យោបាយនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈយន្តការគណៈកម្មការ/ក្រុមការងារសុវត្ថិភាពនិងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ។
លើសពីនេះ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំលើកម្មករនិយោជិតអំពីការហាមឃាត់ការប្រើប្រាស់ ឬការពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ពិសេសត្រូវបញ្ឈប់ និងដកហូតភ្លាមៗ ក្នុងករណីមានការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យាគ្រប់ប្រភេទនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ។ ម្ចាស់រោងចក្រ ត្រូវចាត់វិធានការព្រមានជាលាយលក្ខណ៍អក្សរ ចំពោះកម្មករនិយោជិតដែលបានប្រើប្រាស់ ឬពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងករណីមិនរាងចាល ត្រូវចាត់ទុកជាកំហុសធ្ងន់ដោយបំពានលើវិធានការសុវត្ថិភាពនិងសុខភាពការងារ។
ក្រសួងការងារ ក៏បានណែនាំឱ្យកម្មករនិយោជិត ចៀសវាងដាច់ខាតក្នុងការប្រើប្រាស់ ការចែកចាយ ឬការលក់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ពិសេសត្រូវចូលរួមផ្សព្វផ្សាយអំពីការហាមឃាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងនេះ ក្នុងនោះចូលរួមតាមដានការអនុវត្តវិធានការហាមឃាត់ និងត្រូវរាយការណ៍ជាបន្ទាន់ដល់និយោជក ឬក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។ ក្នុងករណីសង្ស័យ ឬរកឃើញការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ នៅតាមសហគ្រាស ត្រូវរាយការណ៍មកក្រសួងការងារ តាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ (Hotline) លេខ១២៩៧៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី