SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន ស្នើសុំកិច្ចសហការពីក្រសួងឧស្សាហកម្ម លើកកម្ពស់ការប្រើប្រាស់ផលិតផលសំបកបាវផលិតក្នុងស្រុក


សួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន ស្នើសុំកិច្ចសហការពីក្រសួងឧស្សាហកម្ម លើកកម្ពស់ការប្រើប្រាស់ផលិតផលសំបកបាវផលិតក្នុងស្រុក
A+ A-

ភ្នំពេញ៖ លោក Ke Hongwei អគ្គនាយកសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន (កម្ពុជា) ស្នើសុំកិច្ចសហការពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលសំបកបាវដែលផលិតក្នុងស្រុក ដែលឆាប់ៗខាងមុខនេះ សួនឧស្សាហកម្ម នឹងបញ្ចេញលក់នូវសម្ភារសំណង់ថ្មីទៀត ដែលផលិតសម្រាប់ទីផ្សារក្នុងស្រុក ជំនួសឱ្យការនាំចូល។ 

ក្នុងដំណើរទស្សនកិច្ចសួនឧស្សាហកម្មសម្ភារសំណង់ ហ័រស៊ីន ដែលរួមមានរោងចក្រស៊ីម៉ងត៍ចក្រីទីង រោងចក្របេតុង រោងចក្រសំបកបាវ និងរោងចក្រក្ដារ​បន្ទះ​ស្មាតបតចក្រីទីង នៅខេត្តកំពត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានស្វាគមន៍ចំពោះសំណើ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពង្រីកការផលិតសម្ភារសំណង់ថ្មីៗ ពិសេសសម្ភារដែលនៅបន្តមាន ការនាំចូលច្រើន ដូចជាឥតការូ និងម៉ាបជាដើម។ 

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាម បានវាយតម្លៃចំពោះវត្តមាន និងការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនលើស្ថិរភាពសេដ្ឋកិច្ច និងសក្តានុពលអភិវឌ្ឍរយៈពេលវែង ពិសេសបានជំរុញឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពនាំចេញ ពិភាក្សាបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ក្នុងឧស្សាហកម្ម និងសារសំខាន់នៃនិរន្តរភាពវត្ថុធាតុដើម ពិសេសថ្មកំបោរ សម្រាប់ការអភិវឌ្ឍរយៈពេលវែង។ 

 

ក្នុងឱកាសនោះ អគ្គនាយកសួនឧស្សាហកម្ម បានបង្ហាញពីការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា ដោយលើកកម្ពស់គុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេវាកម្ម ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រកបដោយនិរន្តរភាព ក្នុងនោះក្រុមហ៊ុនក៏កំពុងពង្រីកអាជីវកម្មបន្ថែមទៅការផលិតម្នាងសិលា និងសម្ភារសំណង់ផ្សេងៗផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី