SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានជលផល បានព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប


អគ្គនាយកដ្ឋានជលផល បានព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី និងសហគមន៍នេសាទចំនួន៣ បានចុះព្រលែងកូនក្តាមសេះចំនួន ៥១ម៉ឺនក្បាល ចូលទៅដែនសមុទ្រខេត្តកែប ក្រោមគម្រោង CamAdapt ដែលជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្ដារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងពង្រឹងភាពធន់របស់សហគមន៍នៅតំបន់ឆ្នេរ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ 

សហគមន៍នេសាទចំនួន៣ ដែលចូលរួមនេះ មានដូចជា សហគមន៍ភូមិថ្មី, សហគមន៍អូរក្រសារ និងសហគមន៍កំពង់ត្រឡាច។ ជាមួយគ្នានេះ លោក ថាយ សុមុនី បានលើកឡើងថា ការលែងកូនក្តាមសេះជាងកន្លះលានក្បាលនេះ ជាជំហានមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្ដារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងពង្រឹងភាពធន់របស់សហគមន៍នៅតំបន់ឆ្នេរ ដែលក្នុងរយៈពេលពី ៤ ទៅ ៥ ខែខាងមុខ ក្តាមអាចត្រូវបានប្រមូលផលដោយសហគមន៍នេសាទ។

ក្នុងឱកាសនោះ លោក អ៊ុក ជាន តំណាងមកពីសហគមន៍នេសាទកំពង់ត្រឡាច បានបញ្ជាក់ថា ការលែងក្តាមនេះនឹងជួយបង្កើនស្តុកផលនេសាទ និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ដែលនៅពេលចំនួនក្តាមកើនឡើង វាក៏នឹងជួយបង្កើនចំណូលសម្រាប់សមាជិកសហគមន៍ផងដែរ។ លោក ថាយ សុមុនី បានបន្ថែមថា បច្ចុប្បន្នសហគមន៍នេសាទ ក៏កំពុងជំរុញការអនុវត្តនេសាទប្រកបដោយចីរភាព ការការពារជម្រកធម្មជាតិ និងវិធានការអភិរក្សរយៈពេលវែង ដើម្បីគាំទ្រដល់ការស្ដារឡើងវិញនៃជីវចម្រុះតំបន់ឆ្នេរសម្រាប់មនុស្សជំនាន់ក្រោយ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី