SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹងបន្ទាន់ ចំពោះហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម


ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹងបន្ទាន់ ចំពោះហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី០១ សីហា ២០២៦ បានចេញសេចក្តីជូនដំណឹងបន្ទាន់ដល់សាធារណជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយកនិងកំពុងគ្រប់គ្រងរួចហើយ។

ការចេញសេចក្តីជូនដំណឹងបន្ទាន់ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ពីក្រសួងបានសង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុក្នុងទម្រង់ដូចជា៖ Business Plan.exe, Important documents, view privately.exe, តារាងប្រាក់ខែ.exe, ឯកសារ`6.zip ឬ Latest national news.exe ជាដើម។

ការចុចបើកឬដំណើរការ (Run) តំណភ្ជាប់ (Link) ឬឯកសារទាំងនោះអាចបណ្ដាលឱ្យ៖ មេរោគ (Malware) នោះត្រូវបានដំឡើងលើទូរសព្ទឬកុំព្យូទ័រ, លួចយកគណនីធនាគារ ហ្វេសបុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗ និងអាចលួចយកព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យសំខាន់ៗ ហើយអាចបន្តប្រើប្រាស់គណនីរបស់អ្នកទៅបោកប្រាស់អ្នកដទៃជាបន្តបន្ទាប់។

ដើម្បីការពារខ្លួនពីហានិភ័យខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ណែនាំឱ្យសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖

- បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក និងពិនិត្យមើល Active Session ជាប្រចាំ (សូមពិនិត្យសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)

- ពិនិត្យឈ្មោះឯកសារ និងផ្នែកខាងចុង (Extension) ឱ្យបានច្បាស់ មុនពេលចុចបើក

- ផ្ទៀងផ្ទាត់ថាសារពិតជាត្រូវបានផ្ញើដោយអ្នកផ្ញើ មុនពេលចុចលើតំណភ្ជាប់ ឬបើកឯកសារភ្ជាប់

- ប្រសិនបើមានការសង្ស័យ សូមលុបសារ និងឯកសារភ្ជាប់នោះ ហើយទាក់ទងទៅម្ចាស់គណនីតាមទូរសព្ទ ឬមធ្យោបាយផ្សេង ដើម្បីជូនដំណឹងថាគណនី Telegram របស់ពួកគេអាចត្រូវបានលួចចូល

- ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ប្រសិនបើលោកអ្នកបានចុចលើតំណភ្ជាប់ (Link) ឬឯកសារដែលគួរឱ្យសង្ស័យ សូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖

- កុំបញ្ចូលព័ត៌មានសម្ងាត់ណាមួយ

- ធ្វើការផ្ដាច់ឧបករណ៍របស់លោកអ្នកចេញពីអ៊ីនធឺណិតភ្លាម

- ពិនិត្យមើល Active Session និងលុបចោល (Terminate) Session ដែលមិនស្គាល់ (សូមពិនិត្យមើលសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)

- បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក (ប្រសិនបើមិនទាន់មាន)

- លុបតំណភ្ជាប់ (Link) ឬឯកសារចេញពីទូរសព្ទ ឬកុំព្យូទ័រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី