SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង សហការបើកផ្លូវឱ្យសិស្សហាត់ការកម្ពុជា ទទួលបានការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិ


ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង សហការបើកផ្លូវឱ្យសិស្សហាត់ការកម្ពុជា ទទួលបានការបណ្តុះបណ្តាលស្តង់ដាអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្រ្តាលី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» ដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។ 

ការចុះ MoU នេះ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថប្រយោជន៍ សំដៅលើការសហការគ្នានៅក្នុង ១.ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិស្សហាត់ការ និងកម្មវិធីហាត់ការងារ, ២.ការបញ្ជូន និងការទទួលសិស្ស និងអ្នកហ្វឹកហាត់ សម្រាប់ការផ្លាស់ប្តូរជំនាញ ការសិក្សាសិស្សហាត់ការ និងការហាត់ការងារ នៅប្រទេសអូស្ត្រាលី និង ៣.ការលើកកម្ពស់ និងការសម្របសម្រួលបណ្តាញ និងភាពជាដៃគូ រវាងស្ថាប័នបណ្តុះបណ្តាល។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចសហការនេះ ជាការបង្ហាញនូវទំនាក់ទំនងល្អ រវាងកម្ពុជា និងអូស្ត្រាលី ហើយក៏ជាការបើកទំព័រថ្មីប្រកបដោយអត្ថន័យក្នុងប្រវត្តិសាស្ត្រលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី