SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF ឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិក


SDF ឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិក
A+ A-

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ថ្មីៗនេះទទួលបានពានរង្វាន់អន្តរជាតិចំនួន ៣ ក្នុងកម្មវិធី 2026 Brandon Hall Group HCM Excellence Awards បន្ថែមទៀតបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត។ ពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិក រួមមាន៖

១. ពានរង្វាន់មាស៖ សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program)

២. ពានរង្វាន់ប្រាក់៖ កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees)

៣. ពានរង្វាន់សំរឹទ្ធ៖ ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)

សមិទ្ធផលកម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មរួមគ្នារវាង SDF និងដៃគូពាក់ព័ន្ធទាំងអស់ រួមមាន សមាគម រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង និងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ថ្នាក់ដឹកនាំ SDF នឹងអញ្ជើញទៅទទួលពានរង្វាន់កិត្តិយសនេះដោយផ្ទាល់នៅសហរដ្ឋអាមេរិក នាខែមករា ឆ្នាំ២០២៧ ខាងមុខ។

គួរជ្រាបថា ពានរង្វាន់ HCM Excellence Awards រៀបចំឡើងដោយ Brandon Hall Group ដែលជាស្ថាប័ន ស្រាវជ្រាវ និងប្រឹក្សាយោបល់ធនធានមនុស្សលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក មានបទពិសោធជាង ៣០ ឆ្នាំ និងទទួលបានទំនុកចិត្តពីស្ថាប័នជាង ១០ ០០០ នៅជុំវិញពិភពលោក។ ដើម្បីទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ស្ថាប័ននីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើផលជះជាក់ស្តែងដែលអាចវាស់វែងបាន នវានុវត្តន៍ និងសមត្ថភាពនៃការអនុវត្តជាក់ស្តែង៕

https://excellenceawards.brandonhall.com/winners-2/


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី