2026-10-20
SME News
2026-10-20
SME News
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋាន CMAC រាជធានីភ្នំពេញ អង្គភាព CMAC បានទទួលរថយន្តតូយ៉ូតាប្រភេទពីរបាំងចំនួន ១៥គ្រឿង ពីក្រុមហ៊ុន Toyota ភ្នំពេញ បន្ទាប់ពីបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់។
ក្នុងឱកាសនេះ អគ្គនាយកស៊ីម៉ាក់ CMAC ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយដ៏មានសារសំខាន់នេះ ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC។
ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ ក៏មានការថ្លែងអំណរគុណដល់ JICS ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់ការអនុវត្តគម្រោងទិញរថយន្ត និងគ្រឿងចក្រកម្ទេចមីន។ តាមការបញ្ជាក់ គ្រឿងចក្រកម្ទេចមីនខ្នាតធ្ងន់ចំនួន ៥គ្រឿងទៀត គ្រោងនឹងមកដល់កម្ពុជានៅដើមឆ្នាំ២០២៧។
ជំនួយនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលគាំទ្រដល់ការពង្រឹងសមត្ថភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព និងជំរុញការអភិវឌ្ឍនៅកម្ពុជា៕
#CMAC #ជប៉ុន #បោសសម្អាតមីន #សំណល់យុទ្ធភណ្ឌសង្គ្រាម #កិច្ចសហប្រតិបត្តិការកម្ពុជា_ជប៉ុន #SMENews
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី