SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Amru Rice ចុះ MOU ក្រុមហ៊ុន Stabil Nutrition លើគម្រោងបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ នៅកម្ពុជា


ក្រុមហ៊ុន Amru Rice ចុះ MOU ក្រុមហ៊ុន Stabil Nutrition លើគម្រោងបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-26

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-26

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Amru Rice របស់កម្ពុជា និងក្រុមហ៊ុន Stabil Nutrition, LLC របស់សហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ការចុះMOU នេះ ធ្វើឡើងរវាងឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice និងលោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន Stabil Nutrition, LLC នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ការអនុស្សារណៈនេះ នឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត ហើយការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជានេះ នឹងប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា ការចុះ MOU នេះ គឺជាការចុះ MOU ទី២ ដែលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ និងបានចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី