SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ស៊ុន ចាន់ថុល៖ ការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនបង្កើតបច្ចេកវិទ្យា ការងារ និងស្ថិរភាពសេដ្ឋកិច្ច


ឯកឧត្តម ស៊ុន ចាន់ថុល៖ ការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនបង្កើតបច្ចេកវិទ្យា ការងារ និងស្ថិរភាពសេដ្ឋកិច្ច
ពាណិជ្ជកម្ម

2024-09-09

អ៊ួន សំណាង

ពាណិជ្ជកម្ម

2024-09-09

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ កិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុល បានជឿជាក់ថា ការវិនិយោគ នឹងធ្វើឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស ទ្រទ្រង់លើភាពរីកចម្រើននៃធុរកិច្ចឧស្សាហកម្ម ដើម្បីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយសម្រួលដល់ការរស់នៅផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះ ក្នុងពិធីបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម» (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤)។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបន្តថា តាមរយៈពាណិជ្ជកម្ម កម្ពុជាក៏អាចចូលរួមផ្លាស់ប្ដូរកម្លាំងពលកម្ម ដែលអាចបង្កើតការងារ ផ្លាស់ប្តូរជំនាញ បង្កើនចំណងនៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនានានៅលើសកលលោកទៀតផង។ ក្នុងពិព័រណ៍អន្តរជាតិ CIFIT នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីទិសដៅរបស់កម្ពុជា ដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យ ដូចជាបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពិព័រណ៍អន្តរជាតិ CIFIT ជាព្រឹត្តិការណ៍សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម, បង្ហាញអំពីសារសំខាន់នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្ម និងបញ្ជាក់ពីតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជំរុញកំណើនប្រកបដោយចីរភាពផងដែរ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម He Lifeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងមានការចូលរួមពីថ្នាក់ដឹកនាំធំៗរបស់ចិន, ឥស្សរជនជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម, ទីភ្នាក់ងារជំរុញការវិនិយោគបរទេស, អង្គការអន្តរជាតិ, សហគ្រាស និងតំណាងធុរកិច្ចប្រមាណ ៣០ប្រទស ជុំវិញពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី