SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«សួនឧស្សាហកម្មវាយនភណ្ឌបៃតង» នឹងធ្វើឱ្យកម្ពុជា ក្លាយជាកន្លែងផ្គត់ផ្គង់វិស័យឧស្សាហកម្ម និងបោះពុម្ព នៅតំបន់អាស៊ាន


«សួនឧស្សាហកម្មវាយនភណ្ឌបៃតង» នឹងធ្វើឱ្យកម្ពុជា ក្លាយជាកន្លែងផ្គត់ផ្គង់វិស័យឧស្សាហកម្ម និងបោះពុម្ព នៅតំបន់អាស៊ាន
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា «សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា» គឺជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជា ក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ាន។

គម្រោងស្ថិតលើផ្ទៃដីជាង ៥០០ហិកតា នៅភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ ព្រោះការបង្កើតសួនឧស្សាហកម្មនេះ នឹងផ្តល់ការងារប្រមាណ ៥-៦ម៉ឺនកន្លែងបន្ថែមទៀតដល់ប្រជាពលរដ្ឋ។ គម្រោងនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ នឹងមានកិច្ចសហការធ្វើយ៉ាងណាឱ្យចេញជារូបរាង និងក្លាយជាទីតាំងដ៏សំខាន់ក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគ ក្នុងខេត្តកំពង់ស្ពឺ និងជាគំរូមួយ ដែលទាក់ទាញអ្នកវិនិយោគថ្មីៗទៀត។

ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងនេះ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការ Yu Jianging Charity Organization for Education ផងដែរ។ ការចុះ MOU នេះ គឺដើម្បីពង្រឹងគុណភាពអប់រំ បង្កើនសមត្ថភាពរបស់បុគ្គលិកនៃវិទ្យាស្ថាន និងជួយគាំទ្រដល់សិស្សនិស្សិត ក្នុងខេត្តកំពង់ស្ពឺ តាមរយៈការបណ្តុះបណ្តាល និងផ្តល់ធនធានពាក់ព័ន្ធនានាជូនដល់គ្រូបង្គោល និងសិក្ខាកាមរបស់វិទ្យាស្ថាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី