SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀង DTA ៖ អ្នកជាប់ពន្ធ នឹងទទួលបានការបន្ថយអត្រាពន្ធកាត់ទុកលើការប្រាក់មកត្រឹម ១០% ឬលើកលែងពន្ធ


កិច្ចព្រមព្រៀង DTA ៖ អ្នកជាប់ពន្ធ នឹងទទួលបានការបន្ថយអត្រាពន្ធកាត់ទុកលើការប្រាក់មកត្រឹម ១០% ឬលើកលែងពន្ធ
ធនាគារ-ហិរញ្ញវត្ថុ

2024-12-23

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អ្នកជាប់ពន្ធ នឹងទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ ពី១៤% មក ១០% ឬលើកលែងពន្ធ តាមរយៈកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៩០ របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា អ្នកជាប់ពន្ធ ក៏នឹងទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤% មក ១០%, ការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃនាវា ឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក ៥០%។ ជាមួយគ្នានេះ អ្នកជាប់ពន្ធ នឹងទទួលបានការលើកលែងពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍ អន្តរជាតិ ក្រោម DTA និងឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភពពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។

សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវន្តបុគ្គល ត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ដោយភ្ជាប់មកជាមួយនូវឯកសារ ក្នុងនោះនីតិបុគ្គលត្រូវភ្ជាប់៖ ១. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម, ២. វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុនដើម (Certificate of Incorporation) ថតចម្លង និងមានបញ្ជាក់, ៣. លក្ខន្តិកៈក្រុមហ៊ុន (Company Statute) ថតចម្លង និងមានបញ្ជាក់, ៤. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់, ៥. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម, ៦. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង។

ចំណែក រូបវន្តបុគ្គលវិញ ត្រូវភ្ជាប់នូវ៖ ១. អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (Identification Card/Passport) ថតចម្លង និងមានបញ្ជាក់, ២. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម, ៣. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់, ៤. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើមនិង៥. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី