SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យសហព័ន្ធស្រូវអង្ករ និងភាគីពាក់ព័ន្ធ ជំរុញការនាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់


ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យសហព័ន្ធស្រូវអង្ករ និងភាគីពាក់ព័ន្ធ ជំរុញការនាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញស្រូវអង្ករផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់។

ក្នុងជំនួបជាមួយ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករ ផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ ដើម្បីលើកកម្ពស់គុណភាពផលិតផល បង្កើនផលិតភាព និងជំរុញការផ្សព្វផ្សាយពីភាពរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ។

សម្ដេចបធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យកសិកម្មបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែង។ ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ពីគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងការធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏បានបង្ហាញពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករ និងកិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី