SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

CSX ពន្យល់អំពីពេលវេលា ដែលគួរទិញហ៊ុនរបស់វិនិយោគិន


CSX ពន្យល់អំពីពេលវេលា ដែលគួរទិញហ៊ុនរបស់វិនិយោគិន
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-31

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ថា មិនមានអ្នកណាអាចកំណត់ថាតម្លៃភាគហ៊ុនថ្ងៃស្អែក ឬខានស្អែកនឹងកើន ឬធ្លាក់នោះទេ ប៉ុន្តែអ្វីដែលយើងដឹងនឹងអាចប្រាប់បាននោះ គឺក្នុងរយៈពេលវែង (ច្រើនឆ្នាំ) ទីផ្សារ និងថ្លៃភាគហ៊ុននឹងកើនឡើង ចំពោះក្រុមហ៊ុនដែលរកស៊ីចំណេញ។

តាមការចុះផ្សាយរបស់ CSX នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ពេលវេលាល្អបំផុតក្នុងការទិញភាគហ៊ុន គឺទិញជារឿយៗ បើទោះបីភាគហ៊ុនថ្លៃធ្លាក់ចុះ ឬឡើងក៏ដោយ! (Dollar-cost averaging)។ បើតាមរយៈការវិនិយោគទៀងទាត់ គឺជាប្រចាំសប្ដាហ៍ ឬខែ វិនិយោគិនអាចកាត់បន្ថយហានិភ័យ និងទទួលបានអត្ថប្រយោជន៍ពីកំណើនទីផ្សាររយៈពេលវែង។

CSX បានបន្ថែមថា កុំរង់ចាំទីផ្សារល្អ កុំខ្លាចទីផ្សារមិនល្អ គឺវិនិយោគិន ត្រូវវិនិយោគកាន់តែឆាប់ និងញឹកញាប់កាន់តែល្អ។ ចាប់ផ្តើមឥឡូវនេះ វិនិយោគទៀងទាត់ ហើយទុកអោយពេលវេលាជាអ្នកធ្វើការ ដែលវិនិយោគិនអាចសិក្សាស្វែងយល់បន្ថែម ដើម្បីអាចទិញបានក្នុងថ្លៃល្អៗផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី