2025-06-10
ទូច សូរិយា
2025-06-10
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន SUNJIN Engineering & Architecture របស់កូរ៉េដ៏ធំមួយ និងបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ចាប់អាម្មរណ៍លើកាលានុវត្តភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយលោក Jong Jin Choi ប្រធានក្រុមហ៊ុន SUNJIN Engineering & Architecture ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់អំពីអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃ ការអភិវឌ្ឍលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ច និងទេសចរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសយន្តការលើកទឹកចិត្តពិសេសៗ របស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្ថែមថា ក្រសួងទេសចរណ៍ ស្វាគមន៍កក់ក្តៅដល់ការមកទស្សនកិច្ចរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍នាពេលខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី