SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះមេរោគចាប់ជំរិត Ransomware


អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះមេរោគចាប់ជំរិត Ransomware
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះមេរោគចាប់ជំរិត Ransomware ព្រោះមកដល់ពេលបច្ចុប្បន្នការវិវឌ្ឍពីការវាយប្រហាររបស់ជនអនាមិក បានឈានដល់វិធីសាស្ដ្រប្រើប្រាស់មេរោគចាប់ជំរិតកុំព្យូទ័រ Ransomware ដែលជាប្រភេទមេរោគចាក់សោឯកសារ (encryption) នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងទាមទាររូបិយបណ្ណគ្រីបតូ ដើម្បីបើកសោរយកឯកសារមកវិញ (decryption)។
ដើម្បីជៀសវាងពីហានិភ័យនៃការឆ្លងរីករាលដាល នៃមេរោគកុំព្យូទ័រខាងលើ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ណែនាំវិធីសាស្ដ្របង្ការទប់ស្កាត់សំខាន់ៗដូចជា៖ ទី១.ហាមចុចតំណភ្ជាប់ ឬបើកកម្មវិធី ឯកសារណាដែលគ្មានប្រភពច្បាស់លាស់, ទី២.ប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលមានអាជ្ញាបណ្ណត្រឹមត្រូវ, ទី៣.ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ជាប្រចាំ។
ចំពោះ ទី៤.ចម្លងទុកនូវទិន្នន័យសំខាន់ៗក្នុងឧបករណ៍ផ្សេងៗគ្នាជាប្រចាំទៀងទាត់, ទី៥.ត្រូវរក្សាទុកយ៉ាងហោច Backup 01 នៅទីតាំងដាច់ដោយឡែកពីប្រព័ន្ធ network របស់អង្គភាព និងទី៦.បណ្ដុះបណ្ដាលបុគ្គលិកអំពីសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល (Training)។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានលើកទឹកចិត្តសាធារណជនចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធ សេចក្តីរាយការណ៍ជូនសមត្ថកិច្ចកិច្ចអំពីព័ត៌មាននានា ដែលពាក់ព័ន្ធនឹងបទល្មើស និងសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី