2025-07-06
ទូច សូរិយា
2025-07-06
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី និងឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់នេះ លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នការជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអនឡាញ មិនមែនតែប្រទេសកម្ពុជាទេ ដែលទទួលរងផលប៉ះពាល់ ពោលគឺស្ទើរតែគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់កំពុងទទួលរងឥទ្ធិពលពីបណ្តាញក្រុមឧក្រិដ្ឋជន ដែលកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក។
លោកជំទាវ ជូ ប៊ុន អេង បានបន្តថា ពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន ដែលផ្សារភ្ជាប់ការឆបោកតាមអនឡាញ។ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអនឡាញកន្លងទៅ និងបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ និងបានសហការជាមួយបណ្តាប្រទេសនានា ដើម្បីទប់ស្កាត់បទល្មើសទាំងអស់នេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី