2025-07-08
ឃី ភារៈ
2025-07-08
ឃី ភារៈ
ភ្នំពេញ៖ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគិតគូរ និងរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយផ្អែកលើគោលបំណងរក្សាលំនឹងជីវភាពប្រជាជន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការពង្រឹងប្រសិទ្ធភាព និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ សំដៅលើកកម្ពស់សមធម៌សង្គម ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
យ៉ាងណាមិញ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ ពិតជាបានផ្តល់ជាទស្សនវិស័យអំពីនិន្នាការចំណូល និងចំណាយថវិកាជាតិ ក៏ដូចជាលំហថវិកា ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចមានលទ្ធភាពដោះស្រាយបាននូវតម្រូវការចំណាយជាយុទ្ធសាស្ត្រ និងជាអាទិភាព សម្រាប់រយៈពេលខ្លី និងមធ្យម ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្លាំងពីកត្តាខាងក្រៅ ជាពិសេសការដាក់ចេញនូវវិធានការគោលនយោបាយពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក។
សំខាន់ជាងនេះទៀត ការផ្តល់ពិតានចំណាយគោលសម្រាប់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងពិតានចំណាយគោលសម្រាប់ឧបត្ថម្ភធនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល បានផ្តល់ជាព័ត៌មានដល់គ្រប់ក្រសួង ស្ថាប័ន អំពីភាពអាចប៉ាន់ប្រមាណបាន នៃធនធានថវិកាដែលអាចទទួលបានក្នុងបរិការណ៍បច្ចុប្បន្នដែលប្រកបដោយហានិភ័យខ្ពស់នេះ។ សម្រាប់ការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំគម្រោងថវិកាឆ្នាំ២០២៦ ព្រមទាំងផ្តល់លទ្ធភាពដល់គ្រប់ក្រសួង ស្ថាប័ន អាចធ្វើអាទិភាវូបនីយកម្មមុខចំណាយ និងធ្វើវិចារណកម្មចំណាយ ជាមួយនឹងធនធានដែលមាន ដើម្បីធានាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើការវិវត្ត និងវាយតម្លៃសភាពការណ៍ឡើងវិញ មុនពេលរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដើម្បីកែសម្រួលក្របខ័ណ្ឌ តាមការចាំបាច់ និងតាមការណ៍ជាក់ស្តែង ជាពិសេសក្នុងកាលៈទេសៈដែលសភាពការណ៍មិនអំណោយផល៕
ប្រភពពីសៀវភៅ៖ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី