2025-07-08
គន ម៉េងហុង
2025-07-08
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី១០ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ១២៣លានដុល្លារ។
មុខសញ្ញានៃគម្រោងវិនិយោគទាំងនោះ រួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន ១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។ ចំណែកក្នុងវិស័យឧស្សាហកម្មមានចំនួន ៥គម្រោង ដែលផលិតគ្រឿងសង្ហារិម និងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារផ្ទះបាយពីប្លាស្ទិកនិងលោហធាតុ, ឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារបរិក្ខារអគ្គិសនី និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។
គម្រោងខាងលើនេះ អាចបង្កើតឱកាសការងារបានប្រមាណ ២ពាន់កន្លែងផងដែរ។ បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កិច្ចប្រជុំ ដែលធ្វើឡើង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ មានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធនៃគម្រោងទាំង៧ ខាងលើ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី