SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាធារណរដ្ឋឆែក បន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកិច្ចសហការលើវិស័យសុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍


សាធារណរដ្ឋឆែក បន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកិច្ចសហការលើវិស័យសុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍
A+ A-

ភ្នំពេញ៖ សាធារណរដ្ឋឆែក នឹងបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តារយៈជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងការពង្រីកផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឆែកបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយឯកឧត្តម ម៉ាទីន វ៉ាវរ៉ា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូតបានសម្រេចនៅក្នុងបេសកម្មការទូតនៃប្រទេសទាំងពីរ ដែលបានចូលរួមដល់ចំណងទំនាក់ទំនង កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជន។

សម្តេច ឃួន សុដារី បន្ថែមថា តាមរយៈការផ្តល់ជំនួយគាំទ្រដល់កម្ពុជា ចាប់តាំងពីពេលដែលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានជួយដល់កម្ពុជាក្នុងពេលវេលាដ៏លំបាកបំផុត។ បន្ថែមលើនេះ រដ្ឋាភិបាលឆែក ក៏បានបង្វែរបំណុលពីអតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរលើវិស័យសង្គមកិច្ច សុខភាព អប់រំ។ ទន្ទឹមនឹងនេះ សម្តេច ឃួន សុដារី បានបន្ថែមថា កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុងការលុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី