2025-07-10
គន ម៉េងហុង
2025-07-10
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដល់ថ្នាក់ដឹកនាំ ធុរជន និងប្រជាពលរដ្ឋឆែក។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នាពេលកន្លងមក និងបានអបអរសាទរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយភាពជោគជ័យនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តម Martin Vávra ក៏បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អៗ លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កម្ពុជា ទទួលបានចំនួនភ្ញៀវទេសចរឆែកមកទស្សនា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៣ មានចំនួនប្រមាណ ៤ពាន់នាក់ ឆ្នាំ២០២៤ មានចំនួនជិត ៦ពាន់នាក់ ហើយក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែកមកទស្សនាកម្ពុជា ប្រមាណជិត ៤ពាន់នាក់ហើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី