2025-07-11
ឃី ភារៈ
2025-07-11
ឃី ភារៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាន់តែផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបាន ដើម្បីដើរតួជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន។ នេះជាការលើកឡើងរបស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពិធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA» កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងកម្មវិធីដែលមានការចូលរួមពីលោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ឯកឧត្ដម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។
ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ក្រុមហ៊ុន SCA នឹងបន្តឈរជើងនិងវិនិយោគបន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួមគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងក្លាយជា Game Changer មួយនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលនិងការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម វង្សី វិស្សុត លើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន Muhibbah ប្រកាន់ខ្ជាប់នូវស្មារតីនៃការពិភាក្សាបើកចំហ និងការទទួលខុសត្រូវ និងបន្តទទួលបានជោគជ័យនារយៈពេល៣០ឆ្នាំតទៅមុខទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី