2025-07-12
គន ម៉េងហុង
2025-07-12
គន ម៉េងហុង
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) រួមគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីត្រៀមកញ្ចប់ថវិកាពិសេសសម្រាប់ផ្តល់កម្ចីឥណទានការប្រាក់ទាបដល់ «សហគមន៍កសិកម្មទំនើប» ដោយមានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា(CGCC)។
កិច្ចព្រមព្រៀងដែលត្រូវបានរៀបចំឡើងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដែលមានការចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះ នឹងជួយបង្កើនល្បឿនដល់ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបអាចមានទុនគ្រប់គ្រាន់ក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួនបានពេញលេញ។
បើតាមផែនការគ្រោងទុក ក្រសួងកសិកម្មនឹងត្រូវការទុនក្រោមរូបភាពជាកម្ចីការប្រាក់ទាបយ៉ាងហោចណាស់ ៥០លានដុល្លារ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប ហើយរហូតមកដល់ពេលនេះ មានធនាគារដៃគូចំនួន៣រួចហើយ ដែលកំពុងគាំទ្រដល់សហគមន៍កសិកម្មទំនើប ស្របពេលដែលធនាគារឯកជនចំនួន២ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំគាំទ្របន្ថែមទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី