2025-07-15
ឃី ភារៈ
2025-07-15
ឃី ភារៈ
ភ្នំពេញ៖ ដើម្បីអាចបោះផ្សាយលក់មូលបត្ររដ្ឋនៅក្រៅប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រទេសដែលបោះផ្សាយ ត្រូវបំពេញនូវបុរេលក្ខខណ្ឌសំខាន់ៗ ចំនួន៣ រួមមាន៖ ទី១. ត្រូវមានការគិតគូរបោះផ្សាយមូលបត្ររដ្ឋនៅក្រៅប្រទេស នៅក្នុងយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ និងត្រូវមានសមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងបំណុលសាធារណៈ។
ទី២. ត្រូវមានទីផ្សារមូលបត្ររដ្ឋក្នុងប្រទេសដំណើរការល្អ, និងទី៣. ត្រូវមានចំណាត់ថ្នាក់ឥណទានរបស់ប្រទេសល្អ តាមរយៈការរក្សាបាននូវស្ថិរភាពនយោបាយ, ស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ និងកំណើនរឹងមាំ, អតិផរណាទាប, ចីរភាពថវិកា, ចីរភាពបំណុលសាធារណៈ និងការទូទាត់សេវាបំណុលបានទៀងទាត់ ព្រមទាំងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានទិន្នន័យឱ្យបានទូលំទូលាយ ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។
ទន្ទឹមនេះ ប្រទេសបោះផ្សាយ ក៏ត្រូវពិនិត្យផងដែរ លើភាពអំណោយផលសម្រាប់ការបោះផ្សាយលក់មូលបត្ររដ្ឋនៅក្រៅប្រទេស ដូចជា៖ ស្ថានភាពទីផ្សារសកលមានស្ថិរភាព និងកម្រិតអតិផរណាសមស្របទីផ្សារ មានកម្រិតសន្ទនីយភាពខ្ពស់ និងលក្ខខណ្ឌល្អប្រសើរ (អត្រាការប្រាក់ទាប) និងតម្រូវការពីវិនិយោគិនលើមូលបត្ររបស់ប្រទេសបោះផ្សាយ។
ក្នុងចំណោមបុរេលក្ខខណ្ឌខាងលើ ការមានចំណាត់ថ្នាក់ឥណទានរបស់ប្រទេសល្អ គឺជាបុរេលក្ខខណ្ឌ ចាំបាច់ជាងគេ។ ជាឧត្តមានុវត្តន៍ ដើម្បីអាចធានាបាននូវថ្លៃដើម និងហានិភ័យទាប ប្រទេសបោះផ្សាយ ត្រូវមានចំណាត់ថ្នាក់ឥណទានរបស់ប្រទេស ក្នុងកម្រិតវិនិយោគ។ ភាគច្រើនការវាយតម្លៃចំណាត់ថ្នាក់ឥណទានរបស់ប្រទេស ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុនអន្តរជាតិធំៗ ចំនួន៣ គឺ៖ S&P (Standard & Poor's Ratings Services), Moody's (Moody's Investors Service), និង Fitch (Fitch Ratings, Ltd) ដែលប្រើប្រាស់វិធីសាស្ត្រ និងកម្រិតចំណាត់ថ្នាក់ផ្សេងៗគ្នា៕
ប្រភពសៀវភៅ៖ ក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣ - ២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី