2025-07-17
គិត បុប្ផា
2025-07-17
គិត បុប្ផា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ លើជនខិលខូច ដែលបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំធ្វើជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ CDC ដោយបានដាក់ឈ្មោះ CEO CHANTHOL SUN (មាន Username: @ceo_Chantholsun។
បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ជនខិលខូចនោះ បានភ្ជាប់ជាមួយ website ឆបោកមួយ Ocic-investment.com (http://Ocic-investment.com/) ដើម្បីបោកបញ្ឆោតសាធារណជន ឱ្យដាក់ទុនវិនិយោគ ដើម្បីបានប្រាក់ចំណេញ។ CDC ឱ្យជនខិលខូច បញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី