2025-07-17
គន ម៉េងហុង
2025-07-17
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកទឹកចិត្តដល់ផលិតករកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិញជ្ជកម្ម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យផលិតករកម្ពុជា ត្រូវខិតខំផលិតទំនិញឱ្យមានគុណភាព សុវត្ថិភាព ស្តង់ដាអនាម័យ ព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងបិទកាលបរិច្ឆេទថ្ងៃផលិត និងថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស។ ក្នុងសិក្ខាសាលា ស្តីពី «ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីលោក សាន់ ដារិទ្ឋិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ជាច្រើនរូប។
គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំក្នុងគោលបំណង ដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយឱ្យផលិតករ សាធារណជនបានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ ដៃគូសហការ ដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យឈានដល់ស្តង់ដារសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី