2025-07-20
គិត បុប្ផា
2025-07-20
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ លើកលែងអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ការលើកលែងពិន័យអន្តរការណ៍នេះ ធ្វើឡើងក្នុងគោលបំណងបង្កើតជាយន្តការលើកទឹកចិត្តដល់អាជីវកម្មទេសចរណ៍ទាំងអស់ ក្នុងរដូវកាលបៃតង និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាពអាជីវកម្មទេសចរណ៍។
ក្រសួងទេសចរណ៍ បញ្ជាក់ថា អាជីវកម្មទេសចរណ៍គ្រប់ប្រភេទ ដែលមានអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍នៅក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី ខេត្ត។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងទូរសព្ទលេខ ១២២១ រៀងរាល់ម៉ោងធ្វើការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី