SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC៖ កម្ពុជារីករាយស្វាគមន៍ ចំពោះការផ្តល់ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ពិសេសការបោះទុកវិនិយោគនានាពីគ្រប់បណ្តាប្រទេសជាមិត្ត


CDC៖ កម្ពុជារីករាយស្វាគមន៍ ចំពោះការផ្តល់ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ពិសេសការបោះទុកវិនិយោគនានាពីគ្រប់បណ្តាប្រទេសជាមិត្ត
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ដោយយកផលប្រយោជន៍ជាតិជាធំ កម្ពុជារីករាយស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ក៏ដូចជាការបោះទុកវិនិយោគនានាពីគ្រប់បណ្តាប្រទេសជាមិត្ត ជាមួយនឹងតម្លាភាព និងគណនេយ្យភាពយ៉ាងប្រាកដប្រជា។ នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល លោកសាស្រ្តាចារ្យ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ បានស្នើសុំការចែករំលែកពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងពិភាក្សាផ្លាស់ប្តូរយោល់ក្នុងន័យស្វែងយល់បន្ថែមអំពី ទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន, គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, និងគោលនយោបាយការបរទេស និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែលបានចូលរួមចំណែកធំធេងដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាំងពីដើមរៀងមក ពិសេសបានរំលេចអំពីគម្រោងនានាដែលទទួលបានជំនួយពីជប៉ុន រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំដោះទឹកកខ្វក់ និងការគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់សេវាសុខាភិបាលជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី