2025-07-23
គន ម៉េងហុង
2025-07-23
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន AI MANSOUR HOLDING (AMH) បណ្តាក់ទុនវិនិយោគលើផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ និងទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមវ័ន្ត ដែលរួមមាន វិស័យថាមពល ទេសចរណ៍ និងហិរញវត្ថុ នៃប្រទេសកម្ពុជានិងកាតា។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន(AMH) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម រដ្ឋ សារ៉ាវុធ ក៏បានស្នើឱ្យក្រុមហ៊ុន AMH វិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីបម្រើទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ តាមរយៈការចាប់ដៃគូសហការជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុក។
ទន្ទឹមនេះ ឯកឧត្តម រដ្ឋ សារ៉ាវុធ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាតា និងការអភិវឌ្ឍគោលនយោបាយសម្រាប់ផលិតផលកសិកម្មសំខាន់ៗ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការរៀបចំប្រព័ន្ធស្វ័យប្រវិត្តកម្ម និងធ្វើសាមញ្ញកម្មនៃនីតិវិធីចុះបញ្ជីពាណិជ្ជកម្មនាំចេញ។
ក្នុងជំនួបខាងលើនេះ ក៏មានការពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគលើផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម ដែលជួយបង្កើនការនាំចេញទៅកាន់ទីផ្សារប្រទេសកាតា និងបណ្តាប្រទេសដទៃទៀតនៅតំបន់មជ្ឈិមបូព៌ា ទ្វីបអឺរ៉ុប និងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី