SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពលរបស់ចិន ចង់វិនិយោគក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញនៅកម្ពុជា


ក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពលរបស់ចិន ចង់វិនិយោគក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន មានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលក្នុងប្រទេសកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. បានបន្ថែមថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះ គឺអាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។ ជាមួយគ្នានេះ ក្រុមហ៊ុន ដែលមានស្ថានីយប្រេងឥន្ធនៈផ្ទាល់ខ្លួនចំនួន៧២ នៅប្រទេសចិន បានបង្ហាញឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពលនាពេលខាងមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា រំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ដោយប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬទី២ ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមអគ្គលេខាធិការ បានបន្តថា ដោយសារទំហំវិនិយោគរបស់ចិនមកកម្ពុជាមានទំហំធំ ហើយការនាំចូលពីចិនក៏មានទំហំធំនេះ រាល់ជំនួបជាមួយគណៈប្រតិភូចិន ឯកឧត្តមតែងតែស្នើឱ្យមានការគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេចក្នុងស្រុកជាធាតុចូលផលិតកម្មឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា ដំឡូងមី អំពៅ និងពោត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី