SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើ អក្ខរកម្មបញ្ញាសិប្បនិម្មិត មានសារសំខាន់អ្វីខ្លះ?


តើ អក្ខរកម្មបញ្ញាសិប្បនិម្មិត មានសារសំខាន់អ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានធ្វើឱ្យបញ្ហាគម្លាតឌីជីថលកាន់តែរីកធំឡើង និងធ្វើឱ្យការយល់ដឹងផ្នែកឌីជីថល កាន់តែមានភាពលំបាក ដោយបច្ចេកវិទ្យានេះបានបង្កើតនូវអ្វីដែលមនុស្ស គិតថាមិនអាចធ្វើបាន ដូចជា ការបង្កើតវីដេអូ រូបភាព និងការក្លែងសម្លេង ជាដើម។ ការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃ AI គឺពិតជាមានភាពចាំបាច់ណាស់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងទិដ្ឋភាពដែលបច្ចេកវិទ្យាមានការវិវត្តយ៉ាងឆាប់រហ័សបែប។

ការយល់ដឹងអំពីអក្ខរកម្ម Al មានសារសំខាន់ ដូចជា៖ ទី១.បង្កើនទំនុកចិត្ត និងសុវត្ថិភាព មានន័យថា​អក្ខរកម្ម AI ជួយឱ្យអ្នកប្រើប្រាស់កាន់តែមាន ការយល់ដឹងអំពីការប្រើប្រាស់ឧបករណ៍ AI និងការគ្រប់គ្រងលើទំនាក់ទំនង របស់ពួកគេជាមួយបច្ចេកវិទ្យា។ បើទោះជា ការប្រើប្រាស់បច្ចេកវិទ្យា AI អាច បង្កជាការយល់ច្រលំ និងការមិនទុកចិត្តចំពោះព័ត៌មានមួយចំនួនយ៉ាងណាក្តី ប៉ុន្តែបើយើងយល់ដឹងអំពី AI បានកាន់តែច្បាស់នោះ យើងអាចទាញ អត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះជាអតិផរណាទាំងសម្រាប់ ការរស់នៅប្រចាំថ្ងៃ, ការសិក្សា និងការប្រកបអាជីវកម្ម តាមរយៈសមត្ថភាព របស់ AI ក្នុងការបង្កើនល្បឿននៃការស្រាវជ្រាវ ការបង្កើតមាតិកា និង ខ្លឹមសារផ្សេងៗ។

ទី២. លើកកម្ពស់ការចូលរួម និងការទទួលខុសត្រូវ មានន័យថា​ ការយល់ដឹងអំពី AI នឹង អនុញ្ញាតឱ្យសាធារណជនទាំងអស់អាចមានសមត្ថភាពចូលរួមក្នុងការជំរុញ ការគ្រប់គ្រង AI រួមមាន គោលនយោបាយ, គោលការណ៍ណែនាំ, បទប្បញ្ញត្តិ គ្រប់គ្រងហានិភ័យ និងការបង្កើនអត្ថប្រយោជន៍ជាអតិបរមារបស់ AI ដែលនេះនឹងធ្វើឱ្យការគ្រប់គ្រង និងការប្រើប្រាស់ AI កាន់តែមានតម្លាភាព ត្រឹមត្រូវ និងច្បាស់លាស់។

និងទី៣. បង្កើនជំនាញ សំដៅដល់ឧស្សាហកម្មជាច្រើនបាននិងកំពុងដាក់បញ្ចូលនូវបច្ចេកវិទ្យា AI ទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ ដើម្បីធ្វើស្វ័យប្រវត្តិកម្មការងារ និងបង្កើនផលិតភាព។ យើងសង្កេតឃើញថា ផ្នែកជាច្រើននៃកន្លែងការងារ បានប្រើប្រាស់ AI ជាជំនួយ ដូចជា អ្នកជំនាញផ្នែកធនធានមនុស្សប្រើប្រាស់ AI ដើម្បីជួយក្នុងការជ្រើសរើសបុគ្គលិក ហើយក្រុមហ៊ុន Software ប្រើប្រាស់ AI ដើម្បីជួយពួកគេក្នុងការសរសេរកូដកុំព្យូទ័រជាប្រចាំ។ ក្នុងន័យនេះ បុគ្គល ដែលអាចធ្វើអន្តរកម្មជាមួយ AI បន្ថែមពីលើជំនាញគោលរបស់ខ្លួនគឺតែងត មានតម្រូវការក្នុងមូលបទការងារនាពេលបច្ចុប្បន្ន។

ចំពោះ​ ទី៤. ពង្រឹងជំនាញឌីជីថល, សាយប័រ និងចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ៖ នាពេល បច្ចុប្បន្ននេះ ព័ត៌មាននៅលើបណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណិតបានធ្វើឱ្យ យើងទាំងអស់គ្នាពិបាកក្នុងការបែងចែកថាព័ត៌មានណាជាព័ត៌មានពិត និង ទុកចិត្តបាន ហើយព័ត៌មានណាជាព័ត៌មានក្លែងក្លាយ ឬបង្កើតដោយ AI។ អាស្រ័យហេតុនេះ ការយល់ដឹងអំពីបច្ចេកវិទ្យា AI អាចឱ្យយើងកំណត់ អត្តសញ្ញាណ និងការបោកប្រាស់ផ្សេងៗ ដូចជា ការក្លែងបន្លំតាមអ៊ីនធឺណិត ការផ្សាយព័ត៌មានមិនពិត AI ទាំងស្រុងក្នុងគោលបំណងដើម្បីតែប្រាក់ចំណូលជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី