SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យសមាគមសហគ្រិនសកល ១ភាគរយ យឹតយោងអាជីវកម្មខ្នាតតូច


ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យសមាគមសហគ្រិនសកល ១ភាគរយ យឹតយោងអាជីវកម្មខ្នាតតូច
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យសមាគមសហគ្រិនសកល ១ភាគរយ ពង្រឹងការរួមចំណែកកសាងសហគ្រាសចន្លោះកណ្តាល (missing middle) ដែលអាចយឹតយោងអាជីវកម្មខ្នាតតូច និងចាប់យកឱកាសផ្ពក់ចូលក្នុងខ្សែច្រវាក់តម្លៃរបស់សហគ្រាសខ្នាតធំ។

ក្នុងកិច្ចពិភាក្សាជាមួយ ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១ភាគរយ ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម បានលើកទឹកចិត្តឱ្យសមាគមសហគ្រិនសកល ១ភាគរយ ចូលរួមលើកកម្ពស់អនុលោមភាព ពង្រឹងសហគ្រិនភាព កសាងសមត្ថភាពសមាជិករបស់ខ្លួន ដូចជាពាន់ព័ន្ធនឹងស្តង់ដារ និងការនាំចេញ ព្រមទាំងពង្រឹងសមាជិកភាពដោយផ្អែកលើមូលដ្ឋាននៃក្រមសីលធម៌អាជីវកម្ម វិន័យ និងវិធានរបស់សមាគម។ ឯកឧត្តម ហែម វណ្ណឌី លើកឡើងដូច្នេះថា៖ «កម្ពុជា មានសមាគមធុរកិច្ចជាច្រើន ប៉ុន្តែសមាគមដែលមានប្រសិទ្ធភាព គឺសមាគមដែលផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់សមាជិករបស់ខ្លួន»។

លោក ហៀង វុទ្ធា បានទទួលយកអនុសាសន៍ណែនាំទាំងនេះ និងបង្ហាញចំណាប់អារម្មណ៍របស់សមាគមក្នុងការចូលរួមពង្រឹងសមត្ថភាពផលិតក្នុងស្រុក ពិសេសដើម្បីជំនួសទំនិញនាំចូល។ លោក ហៀង វុទ្ធា ក៏បានបង្ហាញអំពីសមាគម ដែលបច្ចុប្បន្នមានសមាជិកជាង ១.២៥០ គ្រប់គ្រងអាជីវកម្មជាង ៤.០០០ មូលដ្ឋាន និងបានរាយការណ៍អំពីសកម្មភាពសមាគម រួមមានការរៀបចំកម្មវិធីកសាងបណ្តាញធុរកិច្ច ដំណើរទស្សនកិច្ចអាជីវកម្ម កម្មវិធីអភិវឌ្ឍន៍សមត្ថភាព និងគំនិតផ្តួចផ្តើមសង្គម ព្រមទាំងសកម្មភាព និងភាពជាដៃគូអន្តរជាតិ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនប្រមាណ ៤.៩០០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី