SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សៀមរាប-ឌូបៃ សហការជំរុញកំណើនទេសចរ គាំទ្រដល់ SMEs ដូចជាភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និងសេវាកម្មមូលដ្ឋាន


សៀមរាប-ឌូបៃ សហការជំរុញកំណើនទេសចរ គាំទ្រដល់ SMEs ដូចជាភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និងសេវាកម្មមូលដ្ឋាន
A+ A-

ភ្នំពេញ៖ សៀមរាប និងឌូបៃ ពិភាក្សាកិច្ចសហការជំរុញកំណើនភ្ញៀវទេសចរ រួមចំណែកគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដូចជាភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និងសេវាកម្មមូលដ្ឋានផ្សេងៗ ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ក្នុងជំនួបពិភាក្សា រវាង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប នឹងលោកស្រី MATH AMIRORS នាយិកាប្រតិបត្តិ ក្រុមហ៊ុន DUBAI AMIRAKLETOUR ភាគីទាំងពីរ ក៏បានពិភាក្សាពីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម (B2B) ការចូលរួមវេទិកា និងព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។

លើសពីនេះ ភាគីទាំងពីរ បានជជែកផ្តោតលើការទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗ ជាពិសេសតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជាតិ និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងជំរុញកិច្ចសហការរវាងអាជ្ញាធរខេត្ត ជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងវិនិយោគិន ដើម្បីរួមចំណែកអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់គុណភាពសេវាកម្មឱ្យសមស្របតាមស្តង់ដារអន្តរជាតិ។ លោក ង៉ូវ សេងកាក់ និងលោកស្រី MATH AMIRORS ប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ រវាងទីផ្សារអារ៉ាប់អេមីរ៉ាត និងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕

  





នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី