SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលកណ្តាល៖ ក្រុងសំពៅពូន ជាក្រុងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងការទាក់ទាញអ្នកវិនិយោគ


រដ្ឋបាលកណ្តាល៖ ក្រុងសំពៅពូន  ជាក្រុងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងការទាក់ទាញអ្នកវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2025-11-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-11-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា ក្រុងសំពៅពូន គឺជាក្រុងមួយដែលមានសក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងការទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះ ហើយក៏ជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀតដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ភូមិ សរុបចំនួន ៨០៣០បណ្ណ ស្ថិតនៅសង្កាត់ឈើខ្មៅ ខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានលើកឡើងបន្តថា រដូវទឹកសម្រកខាងមុខនេះ ផ្នែកខាងកើតទន្លេបាសាក់នៃក្រុងសំពៅពូន នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដោយក្រុមហ៊ុនទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការសាងសង់តាមការសិក្សាគម្រោងរួចហើយ។ ហើយប្រសិនបើមានលទ្ធភាពនឹងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់សំពៅពូន មកសង្កាត់ព្រែកជ្រៃ និងសង្កាត់ឈើខ្មៅ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការអភិវឌ្ឍន៍នៅក្នុងក្រុងសំពៅពូន ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី