SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើ AFD ផ្តល់ហិរញ្ញប្បទានបន្ថែមដល់ប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីធានាគុណភាពទឹកស្អាតសម្រាប់សហគមន៍


រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើ AFD ផ្តល់ហិរញ្ញប្បទានបន្ថែមដល់ប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីធានាគុណភាពទឹកស្អាតសម្រាប់សហគមន៍
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ផ្តល់ហិរញ្ញប្បទានបន្ថែម ពិសេសតាមរយៈ Proparco ដែលជាបុត្រសម្ព័ន្ធផ្នែកឯកជនរបស់ខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការកែលម្អសេវា និងធានាគុណភាពទឹកស្អាតសម្រាប់សហគមន៍។

ក្នុងកិច្ចពិភាក្សា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូ AFD ដឹកនាំដោយលោក Jean-Pierre Marcelli នាយកតំបន់អាស៊ីអាគ្នេយ៍ បានសង្កត់ធ្ងន់លើភាពជាដៃគូស៊ីជម្រៅរយៈពេល ៣០ឆ្នាំ រវាងកម្ពុជា ទីភ្នាក់ងារ AFD និងសហភាពអឺរ៉ុប ដោយហៅវិស័យទឹករបស់កម្ពុជា ពិសេសនៅទីក្រុងភ្នំពេញថា ជា «ករណីជោគជ័យលេចធ្លោរជាសាកល»។

លោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD ក៏បានបន្ថែមថា Team Europe តាមរយៈកម្មវិធី Global Gateway កំពុងកៀរគរជំនួយបន្ថែមទៀតសម្រាប់កម្ពុជា ដោយបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌពហុដំណាក់កាល និងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រកម្ពុជាក្នុងការបង្កើតនិយតករទឹកស្អាតទំនើបមួយដោយផ្អែកលើឧត្តមានុវត្តន៍អន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី និងគណៈប្រតិភូប្រAFD បានបញ្ជាក់ការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង រួមទាំងគំនិតផ្តួចផ្តើមក្នុងភូមិសាស្ត្រអាទិភាពមួយចំនួន និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រសិទ្ធិភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ការពង្រីកសេវា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបាននិងកំពុងធ្វើការវាយតម្លៃស្ថានភាពប្រតិបត្តិករទឹកស្អាតឯកជននៅទូទាំងប្រទេស និងរិះរកវិធីច្នៃប្រឌិត ដើម្បីពង្រីកលទ្ធភាពទទួលបានទុនវិនិយោគ រួមទាំងឥណទានដែលមិនចាំបាច់មានទ្រព្យបញ្ចាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី