2025-12-20
គិត បុប្ផា
2025-12-20
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អំពាវនាវឱ្យអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មាននៅព្រំដែនជម្លោះ ជៀសវាងប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារមួយចំនួន ដែលស្រដៀងនឹងឯកសណ្ឋាន និងសម្ភារកងទ័ព ដើម្បីកុំឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថាជាកងទ័ព។
ដើម្បីបញ្ចៀសនូវរាល់ហានិភ័យ ដែលអាចកើតឡើងជាយថាហេតុណាមួយចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រួមនឹងបងប្អូនប្រជាពលរដ្ឋ ដូច្នេះគួរបងប្អូនចៀសវាងការប្រើប្រាស់សម្លៀកបំពាក់ សម្ភារដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ។
ឯកឧត្តម នេត្រ ភក្ត្រា ទឹកចិត្តអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់ គោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួនពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានា ដែលមានការប្រយុទ្ធគ្នា ដូចជាពាក់អាវកាក់ និងមួកមានសញ្ញា «សារព័ត៌មាន» ឬ «PRESS»។ ដូច្នេះករណីអ្នកសារព័ត៌មាន ត្រូវការអាវកាក់ «សារព័ត៌មាន» សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី