SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងសាធារណការ ដាក់វិធានការចំនួន៣ ដើម្បីបញ្ចៀសគ្រោះថា្នក់ចរាចរណ៍តាមផ្លូវដែក


ក្រសួងសាធារណការ ដាក់វិធានការចំនួន៣ ដើម្បីបញ្ចៀសគ្រោះថា្នក់ចរាចរណ៍តាមផ្លូវដែក
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ចេញវិធានការចំនួន៣ ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងរក្សាសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក។ បើតាមការលើកឡើងរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ វិធានការចំនួន៣ នោះ រួមមានដូចខាងក្រោម៖

វិធានការបន្ទាន់ទី១៖ ការដាក់របារ និងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព៖ ក្រុមហ៊ុន Royal railway Cambodia(RRC) បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ (តាមការណែនាំរបស់សម្ដេចធិបតី) ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍ នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់ ហើយក្រុមហ៊ុនជាអ្នកទទួលបន្ទុកផ្ដល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត។

ក្រុមហ៊ុន RRC និងនាយកដ្ឋានផ្លូវដែករបស់ក្រសួងសាធារណការ បានរួមគ្នាចុះត្រួតពិនិត្យ វាយតម្លៃឡើងវិញ និងប្រមូលទិន្នន័យទីតាំងផ្លូវប្រសព្ទសំខាន់ៗ ហើយក្រុមហ៊ុនបានបំពាក់របារបន្ថែមដែលទាញដោយមនុស្ស ឬរបារស្វ័យប្រវត្តិ នៅតាមទីតាំងសំខាន់ៗ ដែលមិនទាន់មានរបារ និងផ្លាស់ប្តូរដោយបំពាក់របារវែងជាងមុន សម្រាប់ទីតាំងដែលមានរបារខ្លី។ ចំពោះទីតាំង ដែលមិនសូវមានចរាចរណ៍ឆ្លងកាត់ច្រើន នឹងមិនមានការបំពាក់របារទេ តែបានដាក់ផ្លាកសញ្ញាព្រមាន ស្របទៅតាមការអនុវត្តជាអន្តរជាតិនៅតាមបណ្តាប្រទេសដទៃ។ លើសពីនេះ ក្រសួងសាធារណការ តាមដានត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុន RRC ឱ្យបានដិតដល់បំផុត។

វិធានការបន្ទាន់ទី២៖ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍៖ ក្រុមហ៊ុន RRC បានពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញានៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើង អាចមានពេលវេលាស៊ីផ្លេផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។ ក្រសួងសាធារណការ ចាត់វិធានការភ្លាមៗក្នុងការលើកផ្លាកសញ្ញាព្រមានលើផ្លូវថ្នល់បន្ថែមឱ្យបានច្រើនជាងមុនអំពីផ្លូវរថភ្លើងឆ្លងកាត់នៅតាមទីតាំងចំណុចប្រសព្វសំខាន់ៗ ដើម្បីផ្ដល់សញ្ញា និងជូនដំណឹងដល់អ្នកធ្វើដំណើរតាមដងផ្លូវថ្នល់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ចំពោះទីតាំងផ្លូវមួយចំនួន ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ជាកម្មវត្ថុនៃការពិភាក្សា និងសហការបន្ថែមទៀតរវាងក្រសួងសាធារណការ និងដឹកជញ្ជួន ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តផ្ទាល់។

វិធានការបន្ទាន់ទី៣៖ ការអប់រំផ្សព្វផ្សាយ៖ ក្រុមហ៊ុន RRC បានសហការជិតស្និទ្ធជាមួយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ ដើម្បីបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបង្កើនការអប់រំដល់ប្រជាជនទូទៅក្នុងការគោរពផ្លាកសញ្ញាព្រមាន និងបង្កើនការប្រុងប្រយ័ត្ននៅតាមផ្លូវដែលមានរថភ្លើងឆ្លងកាត់។ ចំពោះការផ្សព្វផ្សាយនេះ ក្រុមហ៊ុនក៏បានស្នើសុំការសហការ និងចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអប់រំណែនាំ។ បន្ថែមលើនេះ ក្រសួងសាធារណការ បានផ្ញើលិខិតណែនាំទៅគ្រប់ក្រុមហ៊ុនដឹកជញ្ជូន និងភ្នាក់ងារទេសចរណ៍ ដើម្បីអប់រំអ្នកបើកបររថយន្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពផ្លាកសញ្ញាចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី